ហេតុផល 5 ចំនុចដើម្បីបិរិច្ចាកផ្តល់សប្បុរសធម៌

បរិច្ចាកផ្តល់សប្បុសធម៌
បរិច្ចាកផ្តល់សប្បុសធម៌ (Giving to charity)

ការបរិច្ចាគជាបុព្វហេតុដែលអ្នកចង់ផ្តល់ជូនទៅនរណាម្នាក់មិនត្រឹមតែផ្តល់ភាពសប្បុរសធម៌ទៅកាន់ពួកគេថែមទាំងបង្ហាញពី សេចក្តីសប្បុរសចំពោះខ្លូនឯងផងដែរ។ មនុស្សរាប់លាននាក់ធ្វើការផ្តល់សប្បុរសធម៌ដោយពួកគេជឿថាវាជារឿងត្រឹមត្រូវសម្រាប់ផ្លូវចិត្តដែលប្រកបដោយសេចក្តីសប្បុរសមេត្តាចំពោះខ្លួនក៏ដូចជាជីវិតរបស់ពួក។ដូច្នេះហេតុអ្វីបានជាត្រូវផ្តល់សប្បុរសធម៌ចំពោះមនុស្សជាតិ? ខាងក្រោមនេះជាបុព្វហេតុ5ចំនុច ដែលបណ្តាលឲ្យមានសន្តានចិត្តប្រកបដោយសប្បុរសធម៌៖


Dr. Beat Richner, Kantha Bopha, Children's Hospital | Phnom Penh

Dr. Beat Richner, Kantha Bopha, Children's Hospital | Phnom Penh

  1. សន្តានចិត្តសប្បុរសធម៌ធ្វើឲ្យអ្នកមានអារម្មល្អសម្រាប់ខ្លួនឯង៖ -ការបរិច្ចាកជាការជំរុញផ្លូវចិត្ត ។ អ្នកនឹងដឹងថាការបរិច្ចាកអាចជួលដល់អ្នកដទៃគឺជាការបង្កើននៅថាមពលផ្លូវចិត្តយ៉ាងខ្លាំងក្លាបំផុត ហើយធ្វើអ្នកឲ្យមានភាពរិករាយ និងភាពគ្រប់គ្រាន់ក្នុងផ្លូវចិត្តបានល្អ។ ការសិក្សាស្រាជ្រាវមួយបានបង្ហាញថាការបរិច្ចាកដើម្បីសប្បុរសធម៌អាចជំរុញនូវសកម្មភាពស្មារតីបានរឹងមាំ និង ភាពស្រស់ស្រាយក្នុងជីវិត ដែលកាត់បន្ថយភាពចាស់ជរាមុនអាយុ។ ការសិក្សាស្រាវនេះក៏បង្ហាញដែរថាមាន700 នាក់ ក្នុងនោះ42%នៃអ្នកដែលផ្តល់ការបរិច្ចាកពួកគេទទួលអារម្មណ៍រីករាយ និងមានការលើកទឹកចិត្តបានល្អប្រសើរសម្រាប់ការផ្តល់សប្បុរសធម៌។ ដូច្ចេះចូរពិនិត្យមើលខ្លួនអ្នកតើអ្នកបានឆ្លងកាត់នៅនៅសកម្មភាពបែបនេះឬនៅ?
  2. ការបរិច្ចាកដើម្បីសប្បុរសធម៌បង្កើនភាពរឹងមាំលើតម្លៃខ្លួនឯង៖ ការស្រាវជ្រាវក៏បង្ហាញថា "ហេតុអ្វីត្រូវបរិច្ចាក?" ផ្លូវចិត្តដែលមានមនសិការចំពោះសង្គមគឺភាគច្រើនចង់បង្ហាញពីសេចក្តីមេត្តាដោយការសប្បុរសចំពោះអ្នកដទៃ។យ៉ាងណាមិញសប្បុរសជនចំនួន96%បង្ហាញថាពួកគេមានសេចក្តីមេត្តាដោយចង់បង្ហាញពីសិទ្ធចូលរួមក្នុងការជួយដល់អ្នកដទៃក៏ដូចជាមនុស្សជាតិទាំងមូលដើម្បីបង្កើនគុណតម្លៃនិងគុណធម៌របស់ខ្លួន។                                                                     ការមានថាមពលក្នុងជួយដល់ការរស់នៅនិងជីវិតដល់មនុស្សជាតិគឺជាឯកសិទ្ធនិងកាតព្វកិច្ចផ្លូវចិត្តរបស់ខ្លួនដែលឈានទៅដល់ការពង្រឹងគុណធម៌របស់ខ្លួន និង​ក្រមសីលធម៌ជីវិត។
  3. ការបរិច្ចាកពិតជាមានគុណតម្លៃលើពីការគិត៖ មនុស្សមួយចំនួនមានការគិតថាការបរិច្ចាកដល់សប្បុរសធម៌អាចកាត់បន្ថយសេវាការបង់ពន្ធនិង សេវារបស់របាលផ្សេងៗ។ ប្រសិនបើអ្នករស់នៅ UK ដែលស្ថិតក្នងពន្ធកាតព្វកិច្ច អ្នកអាចបន្ថែមការបរិច្ចាកតាមការផ្តល់អំណោយ(Gift Aid) ហើយការកាត់បន្ថយពន្ធកាន់តែតិចប្រសិនបើការបរិច្ចាកកាន់តែមានទំហំធំ។ មានករណីមួយចំនួនផងដែរដែលអាចកាត់បន្ថយពន្ធតាមរយៈការបរិច្ចាកដូចជាការបរិច្ចាកដោយកាត់ប្រាក់ខែ(Salary Before Tax)តាមរយៈ ​Payroll Giving Scheme និងការបរិច្ចាកតាមបណ្តាំមរតកឬទ្រព្យសម្បត្តិនៅសល់មកកាន់សប្បុរសធម៌។ ការបរិច្ចាកតាមវិធីនេះអាចទទួលបាននៅអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នក។
  4. ការបរិច្ចាកដើម្បីជាគំរូដល់កូនៗរបស់អ្នកមានសប្បុរសចំពោះជនទូទៅ៖ ការចែករំលែកបទពិសោធន៍ការបរិច្ចាកមកសប្បុរសធម៌ទៅកាន់កូនៗរបស់អ្នកឲ្យពួកគេបានឃើញ អាចឲ្យកូនៗរបស់អ្នកមានគំនិតវិជ្ជមានដើម្បីធ្វើការផ្លាស់ប្តូរពិភព លោក។ ជាទូទៅក្មេងៗចូលចិត្តការជួយដល់អ្នកដទៃ។ ដូច្នេះការបណ្តុះកូនៗឲ្យមានចិត្តសប្បុរសធម៌តាំងពីតូចគឺពិតជាសំខាន់ណាស់នៅពេលពួកគេធំឡើង ពួកគេនឹងទទួលបានការកោតសរសើរនៅអ្វីដែលគេបានធ្វើហើយនៅតែបន្តឲ្យមានការចូលរួមលើការបរិច្ចាកផ្តល់សប្បុរសធម៌។
  5. ការបរិច្ចាកដល់សប្បុរសធម៌ជំរុញឲ្យមិត្តភក្តិ និងក្រុមគ្រួសារទទួលបានការចូលរួមជាមួយគ្នា៖  ការបរិច្ចាទៅសប្បុរសធម៌អាចជំរុញឲ្យមនុស្សជាទីស្រលាញ និងអ្នកជិតខាងរបស់អ្នកចូលរួមបរិច្ចាកដោយព្រោះជារឿងដែលសំខាន់សម្រាប់ពួកគេហើយទទួលបានគុណប្រយោជន៍ត្រឡប់មកវិញនៅពេលមានការបរិច្ចាកសប្បុរសធម៌រួមគ្នា។ប្រសិនបើអ្នកមានចិត្តសប្បុរសធម៌ សូមអ្នកចាប់ផ្តើមជំរុញឲ្យបងប្អូន ក្រុមគ្រួសារ មិត្តភ្តិ និងអ្នកជិតខាងដើម្បីផ្តល់សប្បបុរសធម៌ដល់មនុស្សជាតិ និងសង្គមជាតិ។ 
ហេតុផល 5 ចំនុចដើម្បីបិរិច្ចាកផ្តល់សប្បុរសធម៌ ហេតុផល 5 ចំនុចដើម្បីបិរិច្ចាកផ្តល់សប្បុរសធម៌ Reviewed by PHUM on April 27, 2019 Rating: 5
ហេតុផល 5 ចំនុចដើម្បីបិរិច្ចាកផ្តល់សប្បុរសធម៌ - PHUM KHJOM
Powered by Blogger.