មហាសេដ្ឋី ពុង ឃាវសែ គ្រោងនឹង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ផុស​ចេញ​លើ​ដែន​កោះនរា តាម​ដង​ទន្លេ​មេគង្គ

ក្រុមហ៊ុន​វិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC) របស់​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​និង​រឹងមាំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា​ក៏ដូចជា​ក្រៅ​ប្រទេស គឺ មហាសេដ្ឋី ឧកញ៉ា ពុង ឃាវ សែ គ្រោង​នឹង​ធ្វើការ​អភិវឌ្ឍ​ទីក្រុង​រណប​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ថ្មី​មួយ​ទៀត​ដែល​នឹង​ផុស​ចេញ​រូបរាង​ឡើង ពី​ដែន​ទឹក​កោះ​នរា ខាង​កើត​ទីក្រុង​កោះពេជ្រ លាត​សន្ធឹង​រហូត​ជិត​កៀនស្វាយ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ។
  
មហាសេដ្ឋី ពុង ឃាវសែ គ្រោង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ផុស​ចេញ​លើ​ដែន​កោះនរា តាម​ដង​ទន្លេ​មេគង្គ
បើយោង​តាម​ប្រភព​ព័ត៌មាន និង​ឯកសារ​ដែល​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ដែល​ផ្តោត​សំខាន់​លើ​ព័ត៌មាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទទួល​បាន​ពី​ក្រុម​មន្ត្រី​ជាន់​ខ្ពស់ អ្នក​​ជំនាញ និង អ្នក​ជំនួញ​អភិវឌ្ឍន៍​អចលន​ទ្រព្យ និង​សំណង់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ក្រុមហ៊ុន​វិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC) គ្រោង​នឹង​ធ្វើ​ការ​អភិវឌ្ឍ​កោះ​នរា ឲ្យ​ក្លាយ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប ស្ថិត​នៅតាម​បណ្តោយ​ទន្លេ​មេគង្គ ពោល​គឺ​ស្ថិត​នៅ​ប្រប​មាត់​ច្រាំង​ទន្លេ​មេគង្គ​ដែល​បាន​បាក់​បាត់បង់​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។
ហើយ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ​លាត​សន្ធឹង​ចាប់​ពី​ចំណុច​ក្បាល​ទឹក​ត្រង់​ទន្លេ​បាសាក់ (ខាង​កើត​ទីក្រុង​រណប​កោះពេជ្រ) ប្រប​មាត់​ច្រាំង​ទន្លេ​មេគង្គ​រហូត​ដល់​កោះប្រាក់ ជិត​កៀន​ស្វាយ ឯណោះ ដែល​សរុប​ផ្ទៃទឹក​គ្រោង​នឹង​ចាក់​ខ្សាច់​ចាក់​ដី ចាក់​ថ្ម បំពេញ​ដើម្បី​អភិវឌ្ឍ​វិនិយោគ​សរុប​ប្រមាណ ១០០​ហិកតា។
ប្រភពពីអ្នកជំនាញនិងអ្នកជំនួញដីធ្លីដ៏ល្បីល្បាញខាងលើនេះបានឲ្យដឹងទៀតថាគម្រោងអភិវឌ្ឍន៍នេះ ទទួលបាន ស. ជ. ណ ពីរាជរដ្ឋាភិបាលកម្ពុជាហើយ ក្រុមហ៊ុនគ្រោងនឹងធ្វើការចាក់ខ្សាច់ ចាក់ដី និងថ្មបំពេញទៅលើកោះក្នុងទន្លេមេគង្គដែលបានបាក់ដីបាក់ច្រាំងបាត់កោះអស់រយៈពេ
លជាយូរឆ្នាំមកហើយ។
ការ​អភិវឌ្ឍ​នៅ​លើ​កោះនរា ដែល​កាល​ពី​មុន​ជា​ដែនដី​កោះ​គោក ប៉ុន្តែ បច្ចុប្បន្ន បាក់​ដី​អស់​ក្លាយ​ជា​ទឹក​នេះ ទូច សំណាង ដែល​ជា​អគ្គនាយករង ក្រុមហ៊ុន​វិនិយោគ​ក្រៅ​ប្រទេស (OCIC) បាន​ធ្វើការ​បញ្ជាក់​អះអាង​យ៉ាង​ខ្លី​ថា លោក​ក្តោប​ព័ត៌មាន​និង​គម្រោង​ការងារ​នេះ​មិន​ជុំ​ទេ លោកថា ការងារ​នេះ​ផ្នែក​ផ្សេង​ជា​អ្នក​គ្រប់គ្រង លោក​នឹង​ធ្វើការសាក​សួរ​រឿង​នេះ​ឲ្យ​យ៉ាង​ច្បាស់​សិន។

មហាសេដ្ឋី ពុង ឃាវសែ គ្រោងនឹង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ផុស​ចេញ​លើ​ដែន​កោះនរា តាម​ដង​ទន្លេ​មេគង្គ មហាសេដ្ឋី ពុង ឃាវសែ គ្រោងនឹង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ផុស​ចេញ​លើ​ដែន​កោះនរា តាម​ដង​ទន្លេ​មេគង្គ Reviewed by PHUM on June 12, 2019 Rating: 5

No comments:

មហាសេដ្ឋី ពុង ឃាវសែ គ្រោងនឹង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ផុស​ចេញ​លើ​ដែន​កោះនរា តាម​ដង​ទន្លេ​មេគង្គ - PHUM KHJOM
Powered by Blogger.