ការតាំងពិព័រណ៍ផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់ពាណិជ្ជករនិងអតិថិជន?

ការតាំងពិព័រណ៍គឺជាការដាក់តាំងបង្ហាញផលិតនិងទំនិញគ្រប់ប្រភេទដែលអាចឲ្យសាធារណៈជនចូលទិញនិងដើរមើលនូវអ្វីដែលសាធារណៈជនចាប់អារម្មណ៍។ ទំនិញក៏ដូចជាផលិតផលគ្រប់ប្រភេទត្រូវយកមកពីតំបន់ផ្សេងៗគ្នាក្នុងស្រុកភូមិ តាមបណ្តាក្រុមហ៊ុនទាំងក្នុងប្រទេស និង​ក្រៅប្រទេស។ ការប្រមូលផ្តុំនូវផលិតផលគ្រប់ប្រភេទបែបនេះ អាចជាកត្តាធ្វើឲ្យការរីកចំរើនលើផ្នែកសេដ្ឋកិច្ច វប្បធម៌ប្រពៃណី និងភាពល្បីឈ្មោះផលិតផល និងក្រុមហ៊ុនទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ។
ដូច្នេះតើការតាំងពិព័រណ៍ពិតជាបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់ពាណិជ្ជករនិងអតិថិជន? ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៍ដូចជា៖


ការតាំងពិព័រណ៍ផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់ពាណិជ្ជករនិងអតិថិជន?
Exhibition Kiensvay Plaza Market 21-May-2019


  1. ពាណិជ្ជករ(Traders)
  ពាណិជករនឹងទទួលបានអត្ថប្រយោជន៍៖

  -ផលិតផលអាចទទួលការស្គាល់ពីសាធារណៈជនទំាំងតម្លៃ គុណភាពសេវកម្ម និង ម៉ាក  ផលិតផល។
  -ដឹងពីផលិតផលដែលមានការប្រកួតប្រជែង។
​  -អាចសិក្សាពីផលិតផលផ្សេងដែលដាក់តាំងបង្ហាញ។
  -អាចកំណត់តម្លៃទីផ្សារក្នុងស្រុកនិងក្រៅស្រុក។
  -ស្គាល់ពីទំនោរ និង​តម្រូវការអតិថិជនទៅលើផលិតផល។
  -ផ្តល់ការបញ្ចុះតម្លៃដល់អតិថិជនដើម្បីបង្កើនការលក់។
  -អាចចូលទីផ្សារដែលមានការប្រកួតប្រជែង។

     2.  អតិថិជន(Customers)

 អតិថិជននឹងទទួលបានអត្ថប្រយោជន៍៖

  - ស្គាល់ប្រភេទទំនិញ និងម៉ាកផលិតផល។
  - ទទួលបានការបញ្ចុះតម្លៃទំនិញ។
  - រីករាយនៅការមើលការដាក់តាំងបង្ហាញទំនិញគ្រប់ប្រភេទ។
  - ទទួលបាននូវផលិតផលដែលមានគុណភាព និងតម្លៃសមរម្យ។
  - អាចជ្រើសរើសនូវមុខទំនិញឬផលិតផលដែលខ្លួនចង់បាន។
  - អាចធ្វើការប្រៀធៀបនៅរាល់ទំនិញដែលដាក់តាំងបង្ហាញ។
  - អាចទទួលបាននៅបទពិសោធន៍ល្អៗពីពាណិជករលើការធ្វើអាជីវកម្ម។

ដូចនៅអ្វីដែលបានបង្ហាញជូនខាងលើនេះការដាក់តាំងបង្ហាញផលិតផល ឬ ការតាំងពិព័រណ៍ ធ្វើឲ្យមានការជំរុញនិងលើកទឹកចិត្តសម្រាប់ពាណិជករក្នុងការបង្កើតនិងផលិត ផលិតផលឲ្យមានលក្ខណៈស្តង់ដាទៅលើគុណភាព និងតម្លៃ សម្រាប់សាធារណៈជនបានស្គាល់និងប្រើប្រាស់ប្រកបដោយសុខមាលភាព និង ការសន្សំសំចៃ ព្រមទាំងបង្កើនដល់កំណើនសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ។
ការបង្ហាញខាងលើអាចនៅមានចំនុចជាច្រើនផងដែរប៉ុន្តែប្រសិនបើមិត្តអ្នកអានមានមតិយោបល់អាចបកស្រាយបន្ថែមបានដើម្បីទទួលបានចំណេះដឹងបន្ថែម។

ការតាំងពិព័រណ៍ផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់ពាណិជ្ជករនិងអតិថិជន? ការតាំងពិព័រណ៍ផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់ពាណិជ្ជករនិងអតិថិជន? Reviewed by PHUM on May 21, 2019 Rating: 5
ការតាំងពិព័រណ៍ផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់ពាណិជ្ជករនិងអតិថិជន? - PHUM KHJOM
Powered by Blogger.