អាជីវករលក់កញ្ច្រែងអត់មានស្តង់បានឈានដល់ការបិទមហាវិថីសហព័ន្ធរុស្ស៊ី
ដើម្បីធ្វើការរុះរើផ្សារចាស់នេះចោលសាងសង់ផ្សារទំនើបថ្មីឡើងវិញ កម្ពស់៧ជាន់ និងប្រើរយៈពេលជាង២ឆ្នាំ ក្នុងការសាងសង់ដែលការធ្វើបែបនេះបានធ្វើឲ្យពួកគាត់ប្រឈម និងការលំបាកខាតបង់ពេលវេលា គ្មានកន្លែងសម្រាប់លក់ដូរ ជាពិសេសប្រឈមមុខ និងការគ្មានប្រាង់បង់ធនាគារតែម្ដង ។ ព្រោះការរកស៊ីសព្វថ្ងៃពួកគាត់បានខ្ចីបុលលុយពីធនាគារមកធ្វើដើមទុន ហើយបង់រំលស់រាល់ខែរាល់ឆ្នាំ ដូច្នេះថៅកែត្រូវតែគិតពីបញ្ហានេះផង និងត្រូវបោះបង់គម្រោងរុះរើផ្សារចាស់ចោល ហើយសាងសង់ផ្សារថ្មីឡើងវិញអីទៀតទៅ ។
ដោយនៅក្នុង ខណៈនោះពួកគាត់បានកាន់រូបថតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងកាន់បដារព្រោងព្រាត ព្រមទាំងបានទទូចសុំឲ្យសម្ដេចទាំងទ្វេជួយទប់ស្កាត់ការរុះ ផ្សារនោះថែមទៀតផង ។ ខណៈនោះបានបង្កឲ្យ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ប៉ុន្តែក្រោយមកត្រូវបានអាជ្ញាធរចុះទៅសម្របសម្រួលទើបពួកគាត់នាំគ្នាដកថយចេញពីផ្លូវទៅឈរអែបខាងវិញ ។
អាជីវករទាំងនេះបាននិយាយបន្តឲ្យដឹងទៀតថា នៅក្នុងផ្សារ មានតូបចំនួន៣៤១តូប ស្តង់ចំនួន៣២៦ស្តង់ និងអ្នកលក់ចល័តគ្មានតូប និងស្តង់ចំនួន៨០២កន្លែង សរុបការលក់ដូរបូករួមទាំងស្តង់តូប និងចល័តចំនួន១៤៦៩កន្លែង ហើយពួកគាត់បានលក់ដូរនៅក្នុងផ្សារស៊ីនជូរីផ្លាហ្សារនេះ ម្នាក់ៗរយៈពេលជាង១០ឆ្នាំ និងអ្នកខ្លះទៀតរហូតដល់ទៅជាង២០ឆ្នាំមកហើយ ។ រយៈពេលនេះបានដំណើរការលក់ដូរដោយភាពសុខសាន្តបំផុត មិនដែលមានបញ្ហាអ្វីកើតឡើងឡើយ មិនតែប៉ុណ្ណោះពួកគាត់ក៏តែងតែគោរពតាមគោលការណ៍ថៅកែផ្សាររហូតមកដែរ ប៉ុន្តែនៅពេលនេះខណៈកំពុងលក់ដូរសុខៗ ស្រាប់តែខាងថៅកែផ្សារប្រកាសថា ឲ្យពួកគាត់ផ្អាកការលក់ដូរ ដើម្បទុកពេលឲ្យក្រុមហ៊ុនធ្វើការរុះរើផ្សារចោល ដើម្បីធ្វើការសាងសង់ថ្មីឡើងវិញ ។ អ្វីដែលលំបាក គឺពួកគាត់ភាគច្រើន គឺអ្នកលក់តាមកញ្ច្រែង ក្រោមឆ័ត្រជុំវិញផ្សារ និងគ្មានលទ្ធភាពចូលលក់នៅក្នុងផ្សារទំនើបនោះឡើយ ។
ប្រភពដដែលបានបន្តថា ចាប់តាំងពីវេលាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ១១ថ្ងៃមុននេះពួកគាត់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំង និងគោលការណ៍ក្រុមហ៊ុននេះ ជាបន្តបន្ទាប់រហូតមកហើយ ប៉ុន្តែគ្មានដំណោះស្រាយ ចំណែកឯក្រុមហ៊ុនក៏មិនព្រមបោះបង់ចោលគោលការណ៍នោះទៀត ។ ទើបនៅវេលាព្រឹកថ្ងៃទី១៩ ខែសីហានេះ ពួកគាត់បាននាំគ្នាបិទផ្លូវក្នុងបំណងពន្លឿនការដោះស្រាយឲ្យបានឆាប់បន្តិច ព្រោះបើមិនធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លះបែបនេះទេ គឺពុំមានការអើពើពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នោះឡើយ ។ មានតែនៅព្រឹកថ្ងៃទី២០ ខែសីហា ពួកគាត់នឹងប្រមូលផ្ដុំគ្នាជាថ្មី ហើយលើកគ្នាទៅកាន់មុខភូមិគ្រឹះរបស់សម្ដេចតេជោ ដើម្បីឲ្យសម្ដេចឃើញ និងជ្រាបពីទុក្ខលំបាកពួកគាត់ដោយផ្ទាល់ ។
ដោយឡែកខាងក្រុមហ៊ុនផ្សារខាងលើបានបានចេញគោលការណ៍ស្ដីពីផ្សារទំនើបសេនជូរីផ្លាហ្សា មានចំនួន១៩ចំណុច និងចែកចេញជា៣ផ្នែក គឺទី១ ផ្នែកផ្សារ បណ្ដោះអាសន្នរួមមាន១១ចំណុចផងដែរ ៕
អាជីវករលក់កញ្ច្រែងអត់មានស្តង់បានឈានដល់ការបិទមហាវិថីសហព័ន្ធរុស្ស៊ី
Reviewed by PHUM
on
August 21, 2019
Rating:
No comments:
Post a Comment