3 ដំណាក់កាល នៃស្នេហា
3 ដំណាក់កាល នៃស្នេហា |
មនុស្ស ម្នាក់ៗ តែងតែមានសេក្តីស្នេហាជាមិនខានគ្រាន់តែពេលវេលាមានរយៈពេលយូ និងឆាប់តែប៉ុណ្ណោះ ហើយពេលដែលស្រលាញ់អ្នកណាម្នាក់នោះ នឹងត្រូវឆ្លងកាត់ដំណាក់កាល បួនយ៉ាងដូចខាងក្រោមៈ
ដំណាក់កាលទី១ : ការស្រមើលស្រមៃថា នឹងបានជួបដៃគូ ដំណាក់កាលនេះគឺយើងស្រមៃថាថ្ងៃណាមួយយើង នឹងបានជួបមនុស្សដែលគួអោយស្រលាញ់ និងជាទីពេញចិត្ត ហើយថ្ងៃណាមួយយើងនិងបានជួបមែន។
ដំណាក់កាលទី២ : ការមើលឃើញតែចំណុចល្អឥតខ្ចោះ ដំណាក់កាលនេះគឺដៃគូចាប់ផ្តើមស្រលាញ់គ្នា ហើយសប្បាយរីករាយយ៉ាងខ្លាំងជាមួយគ្នា និងមើលឃើញតែចំនុចរវាងគ្នាទៅវិញទៅមក។
ដំណាក់កាលទី៣ : ការធ្លាក់ទឹកចិត្ត និងការសម្រេចចិត្ត ដំណាក់កាលនេះគឺដៃគូចាប់ផ្តើមមើលឃើញចំនុចមិនល្អរបស់គ្នាទៅវិញ ទៅមកនិងមិនចុះសម្រុងគ្នា។
*ជាទូទៅក្រោយពេលធ្លាក់ទឹកចិត្ត គឺមានលទ្ធភាព បីយ៉ាងដែលអាចកើតមានឡើង ក្នុងការសម្រេចចិត្តរបស់ដៃគូ៖
លទ្ធភាពទី១ : ដៃគូទាំងពីមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ហើយមិនដែលសម្រេចចិត្តអ្វីទាំងអស់នៅពេលដែលពួកគេធ្លាក់ទឹកចិត្តនេះ។ ពួកគេមិនដឹងថាត្រូវត្រូវផ្តាច់ ឬក៏បន្តរទំនាក់ទំនងទៀត ដែលករណីនេះធ្វើអោយរាំងស្ទះដល់ទំនាក់ទំនងរបស់ពួកគេ។
លទ្ធភាពទី២: បើដៃគូទាំងពីគិត និងពិភាក្សារគ្នាថា ចំណុចមិនល្អខ្លះៗរបស់ដៃគូជាបញ្ហាធំសម្រាប់ខ្លួន និងមិនអាចទទួលយកបាន ក្នុងករណីនេះការផ្តាច់ ទំនាក់ទំនងជាមធ្យោបាយដ៏ល្អបំផុត។
លទ្ធភាពទី៣: បើដៃគូទាំងពីគិត និងពិភាក្សារគ្នាថា ចំណុចមិនល្អរបស់ដៃគូខ្លួនអាចទទួលយកបាន និងយល់ព្រមជាមួយគ្នានូវចំនុចសំខាន់ៗ ពេលនោះពួកគេអាចសម្រេចចិត្តបន្តរ ទំនាក់ទំនងទៅមុខទៀតបាន និងរស់នៅជាមួយគ្នាហើយពេលនោះ និងឈានទៅរកដំណាក់កាលទី៤។
ដូចនេះ ដើម្បីជ្រើសរើសលទ្ធភាពទី២ ឬទី៣ ជាទូទៅបើយើងមានការរងចាំរយៈពេលមួយមានកំណត់គឺវាអាចជួយយើងអោយមានការស្ងប់ចិត្តបាន។
ដំណាក់កាលទី៤: ការរស់នៅជាមួយគ្នាយូអង្វែង។ ដំណាក់កាលនេះ គឺដៃគូទាំងពីយល់ព្រមគ្នានូវចំនុចសំខាន់ៗ និងទទួលស្គាល់ថា ដៃគួរបស់ខ្លួនមិនដែលមានភាពល្អឥតខ្ចោះនោះទេ ហើយគេអាចទទួលយក ឬគ្រប់គ្រងភាបខុសគ្នាបាន។ ពេលនោះពួកគេយល់ព្រមតស៊ូពុះពារគ្រប់ឧបសគ្គជាមួយគ្នា ដើម្បីពង្រឹងស្នេហា៏ឲ្យបានរឹងមាំថែមទៀត៕
3 ដំណាក់កាល នៃស្នេហា
Reviewed by PHUM
on
June 16, 2019
Rating:
No comments:
Post a Comment