4ចំណុចដែលបុរសៗគួរឈប់អៀនទៀតទៅ
គន្លឹះសំខាន់ខ្លះៗពីអ្នកជំនាញដើម្បីជួយដល់សុភាពបុរសដែលមានចរិតលក្ខណៈអៀនប្រៀនពេលណាត់ជួបសុភាពស្រ្តីក្នុងក្តីសុបិន។ នៅពេលសុភាពបុរសណាត់ជួបកញ្ញាណាម្នាក់ ហើយគិតថានាងអាចនឹងលង់ស្នេហ៍អ្នក នោះពិតជាត្រឹមត្រូវហើយសុភាពបុរសអាចធ្វើអោយនាងលង់ស្នេហ៍តាម រយៈការរៀបចំគំរោងណាត់ជួបដ៏រ៉ូមេនទិកដោយមិនចាំបាច់បារម្ភថានាងមានអារម្មណ៍យ៉ាងណាហើយនាងគិតអ្វីនោះទេ។
4ចំណុចដែលបុរសៗគួរឈប់អៀនទៀតទៅ |
1-ត្រូវហ៊ានកាន់ដៃនាងក្នុងកាលៈទេសៈដែលត្រឹមត្រូវប្រសិនបើបុរសអៀនប្រៀនពេកឱកាសនៃភាពស្និទ្ធស្នាល និងការបង្ហាញថាខ្លួនជាមនុស្សរស់រវើកយ៉ាងណានោះពិតជាត្រូវបាត់បង់ ហើយបុរសអៀនមានតែត្រូវព្យាយាមលួងលោមអោយនាងសប្បាយចិត្តប៉ុណ្ណោះ។
2-ត្រូវសុំការអនុញ្ញាតជានិច្ចត្រូវយល់ពីអារម្មណ៍របស់នាងអ្វីដែលសំខាន់មិនត្រូវសម្រេចចិត្ត ដោយមិនសុំការអនុញ្ញាតពីនាងនោះទេ ប៉ុន្តែពេលខ្លះយើងក៏ត្រូវជឿលើសភាវគតិរបស់យើងដែរ ឧទាហណ៍ពេលអ្នកដឹងថានាងមានអារម្មណ៍ចង់អោយអ្នកថើប អ្នកត្រូវតែហ៊ានថើប ប៉ុន្តែក្នុងករណីដែលអ្នកគិតខុសនោះអ្នកនឹងទទួលបានបទពិសោធន៍មួយ។
3-អារម្មណ៍មិនកក់ក្តៅ ភាពអៀនខ្មាស់អាចជាការរួមចំណែកមួយយ៉ាងធំដែលធ្វើអោយអ្នកមាន អារម្មណ៍ថាមិនកក់ក្តៅដែលនាំអោយសុភាពនារីអាចនឹងផ្លាស់ប្តូរការសម្រេចចិត្ត។ ភាពខ្វះទំនុកចិត្តរបស់អ្នកអាចនឹងធ្វើអោយអ្នកបាត់បង់ឪកាស។ និយាយអោយស្មោះត្រង់ទៅមើលតើសុភាពបុរសយើងដឹងថាខ្លួនអៀនក្នុងកម្រិតណាទេ? ប្រសិនបើយើងអៀនមិនហ៊ានជជែកជាមួយនាងទេតើហេតុការសំខាន់ៗ បន្ទាប់ទៀតធ្វើយ៉ាងណាទើបអាចកើតឡើងទៅ? ហើយតើមានកញ្ញាណាចង់និយាយជាមួយបុរសដែលមិនចាប់អារម្មណ៍និងខ្លួនឯងនោះ ?
4-ត្រូវការអ្នកថែរក្សាគ្មានសុភាពស្រ្តីណាត្រូវការបុរសដែលនាងត្រូវព្រួយបារម្ភនៅពេលនាងចេញទៅក្រៅជាមួយមិត្តភ័ក្តិ ឬក្នុងកម្មវិធីផ្សេងៗនៅក្នុងសង្គមនោះទេ ហើយក៏មិនត្រូវការបុរសដែលនៅស្និទ្ធស្នាលជាមួយនាងគ្រប់ពេលនោះដែរ។ ឈប់ធ្វើជាបុរសអៀនខ្មាស់ទៀតទៅ ដូច្នេះសុភាពបុរសដឹងហើយថាភាពអៀនខ្មាស់អាចនឹងធ្វើអោយយើងបាត់បង់ឪកាសច្រើន ហើយសេចក្តីក្លាហានជាស្ពាននាំយើងទៅរកភាពជោគជ័យក្នុងរាល់ទំនាក់ទំនង។ ចូលរួមក្នុងសកម្មភាពសង្គមច្រើនអាចជារឿងគួរអោយភ័យខ្លាចមួយសំរាប់អ្នកដែលអៀនប្រៀន ប៉ុន្តែនោះជាឪកាសដែលអាចជួយអោយយើងគេចផុតពីសេចក្តីអៀនខ្មាស់។
4ចំណុចដែលបុរសៗគួរឈប់អៀនទៀតទៅ |
4ចំណុចដែលបុរសៗគួរឈប់អៀនទៀតទៅ
Reviewed by PHUM
on
June 16, 2019
Rating:
No comments:
Post a Comment