5 ចំណុចដើម្បីថែរក្សារចំណងមិត្តភាព
សង្ឈឹមថាអ្នក និង ដៃគូស្នេហ៍របស់អ្នកមានទំនាក់ទំនងគ្នា យ៉ាងល្អប្រសើរ ហើយពោរពេញទៅដោយភាពញញឹម ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ប្រសិនបើអ្នកមិនប្រាកដថាដូច្នោះទេខាងក្រោមនេះ ជាគន្លឹះចង្អុលបង្ហាញមួយចំនួន ដែលអាចធ្វើអោយអ្នកមាន ទំនាក់ទំនងជាមួយគូស្នេហ៍របស់អ្នកកាន់តែ់ល្អប្រសើរឡើង។
5 ចំណុចដើម្បីថែរក្សារចំណងមិត្តភាព |
- ចេះគោរពគ្នាទៅវិញទៅមក(Mutual respect)៖ ការគោរព ដៃគូស្នេហ៍ នៅក្នុងទំនាក់ទំនងស្នេហា គឺចេះអោយតំលៃ និង ទទួលស្គាល់ នូវអ្វីដែលដៃគូម្ខាងទៀតយល់ឃើញ ព្រមទាំងទទួលស្គាល់ នូវអ្វីជាភាពកំសោយ របស់ដៃគូរបស់យើង។
- ផ្ដល់ការទុកចិត្ដ(Trust)៖ ជាធម្មតាទេ ដែលដៃគូស្នេហ៍ ភាគច្រើនមានការប្រច័ណ្ឌ នៅពេលដែលឃើញមិត្ដគូស្នេហ៍របស់គេកំពុងតែសន្ទនាជាមួយម្នាក់ទៀត។ ការប្រច័ណ្ឌ គឺជាអារម្មណ៍ដែលម្នាក់ៗមានមកតាំងពីកំណើត។ ក៏ប៉ុន្ដែ តើយើងមានសកម្មភាពឆ្លើយតបបែបណា នៅពេលដែលឃើញដៃគូរបស់យើងមានការប្រច័ណ្ឌ ក្នុងកាលៈទេសៈបែបនេះ? បើដូច្នេះមែន គ្មានវិធីណាដែលធ្វើអោយអ្នកមាន ចំណងមិត្ដភាពដ៏យូអង្វែង រឺ ក៏រស់នៅជាមួយគ្នាបានឡើយ ប្រសិនបើអ្នកគ្មានការទុកចិត្ដ លើគ្នាទៅវិញទៅមកនោះទេ។
- មានភាពស្មោះត្រង់(Honesty)៖ ភាពស្មោះត្រង់ដើរ ទទឹមនឹងគ្នា ជាមួយនិងការជឿទុកចិត្ដ ពីព្រោះវាពិតជាពិបាកក្នុងការជឿ ទុកចិត្ដលើគ្នាទៅវិញទៅមក ប្រសិនបើម្នាក់ក្នុងចំនោមអ្នកទាំងពីរ មិនមានភាពស្មោះត្រង់ចំពោះគ្នា។
- ផ្ដល់ការគាំទ្រ(Support)៖ក្នុងរវាងទំនាក់ទំនង មិត្ដភាពមួយដ៏ស្រស់ត្រកាល អ្នកគួរតែត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ កំលាំងចិត្ដ នៅពេលណាដែលដៃគូម្ខាងទៀត របស់អ្នកជួបនឹងបញ្ហាទាំងឡាយ និងជួយផ្ដល់ការអបអរសរសើរ នៅពេលដែលទទួលបានជោគជ័យក្នុងរឿងអ្វីមួយ ដែលទាំងនេះ ជាកត្ដាមួយអាចបង្កើននូវ ភាពស្និទ្ធស្នាល ជាមួយគ្នា កាន់តែប្រសើរឡើង។
- ផ្ដល់ភាពស្មើគ្នា(Fairness/Equality)៖ អ្នកត្រូវតែធ្វើយ៉ាងណាប្រាកដថា ទំនាក់ទំនងរវាងអ្នកទាំងពីរគ្មាននរណាម្នាក់កេងយកចំនេញ ពីគ្នានោះទេ។ អ្នកចាំបាច់ត្រូវផ្ដល់ភាពស្មើគ្នា ក្នុងការបញ្ចោញមតិ ការសំរេចធ្វើអ្វីមួយនិងជាពិសេស សូមកុំរំពឹងថាដៃគូរបស់អ្នក នឹងចេញថ្លៃចំណីអាហារអោយអ្នកជារៀងរាល់ថ្ងៃ នៅពេលដែលអ្នកទាំងពីរចេញទៅដើរកំសាន្ដ រឺ ញ៉ាំអ្វីៗនៅខាងក្រៅ តែអ្នកត្រូវចេះ ចែករំលែកគ្នាម្ដងម្ដាលផងដែរ។ ប៉ុន្ដែជាការ ល្អក្នុងការអញ្ចើញ ដៃគូរបស់អ្នកចូលរួមក្នុងកម្មវិធីពិសេសៗមួយចំនួន និង មានកាដូជូនម្ដងម្ដាល នោះពិតជាការប្រសើរមិនខានឡើយ។
ការមានទំនាក់ទំនងល្អ(Mutual Communication)៖ មានការប្រាស្រ័យទាក់ទងគ្នាល្អ គឺ ជាគន្លឹះដ៏សំខាន់មួយក្នុងការជួយពង្រឹង ចំណងមិត្ដភាពរបស់អ្នកអោយកាន់តែប្រសើរឡើង។ នេះមានន័យថា អ្នកអាចប្រាប់ដៃគូរបស់អ្នកទៅវិញ ទៅមកពីអារម្មណ៍អ្នក តំរូវការរបស់អ្នក អំពីអ្វីដែលអ្នកមានជំនឿ និង អ្វីដែលអ្នកចង់បាន និង រួមផ្សំផងដែរ ក្នុងការយកចិត្ដទុកដាក់ស្វែងយល់ពីអារម្មណ៍ តំរូវការ និង ជំនឿរបស់គ្នាទៅវិញទៅមក។ ជាការពិតណាស់មានគូស្នេហ៍មួយចំនួន អាចយល់ចិត្ដគ្នាចេញពីក្រអៅបេះដូង ហើយអាចដឹងនូវអ្វីដែលដៃគូម្ខាងទៀតចង់និយាយ រឺមិនចង់បង្ហាញអោយដឹង។
5 ចំណុចដើម្បីថែរក្សារចំណងមិត្តភាព |
5 ចំណុចដើម្បីថែរក្សារចំណងមិត្តភាព
Reviewed by PHUM
on
June 16, 2019
Rating:
No comments:
Post a Comment