ស្នេហាដូចគ្នានិយមន័យផ្សេងគ្នា

ស្នេហាពាក្យ​ពីរមាត់​ដែល​មនុស្សម្នាក់ៗតែងតែ​ត្រេកត្រអាល​ចង់​ស្គាល់​ចង់ដឹង​ចង់លឺ  ប៉ុន្តែ​ស្នេហា​​ដែល​គេម្នាក់ៗចង់​បានមក​ប្រលែង​លេង​នោះ ពួកគេ​អាច​ទទួល​មកវិញ​នូវនិយម​ន័យ​ខុសគ្នាៗ  អាស្រ័យទៅលើ​បទពិសោធ​ន៏​ដែល​គេ​ទទួលបាន។
ស្នេហាធ្វើអោយមនុស្សមានអារម្មណ៍ផ្សេងគ្នា។
ស្នេហាដូចគ្នានិយមន័យផ្សេងគ្នា
 
ចំពោះ​ខ្ញុំ​តាំង​ពិ​ចាប់ផ្តើម​ធំ​ដឹង​ក្តី​មក  ខ្ញុំ​តែងតែ​គិតថា​ស្នេហា​គឺជា​ពិភពលោក​ដ៏​ស្រស់​ស្អាត​​ពោល​ពេញ​ទៅដោយ​ផ្កា​ចំរុះ​ព​ណ៏​ដែល​សាយភាយ​ក្លិនក្រអូប​ស្រុះ​ស្រាយ ជា​សេចក្តីសុខ​ដែល​អ្នក​ណាៗ​ក៏​ប្រាថ្នា​ចង់បាន។  ខ្ញុំ​គ្រាន់​តែ​ដឹងថា​ខ្ញុំ​ត្រូវការ​មនុស្ស​ម្នាក់​ស្រលាញ់​ថ្នាក់ថ្នម​ ខ្ញុំ​ហើយ​ខ្ញុំ​នឹង​ប្រគល់​ក្តី​ស្រលាញ់​ទាំងអស់​ទៅ​ឲ្យ​គេ​ដោយ​យក​ភាពស្មោះត្រង់​ស្មោះ​ស្ម​គ្រ័​នឹង​ភក្តីភាព​ជូន​ឲ្យ​គេ។
ផ្ទុយទៅវិញ​ជាក់​ស្តែង​ស្នេហា​មិន​មែនជា​រឿង​សាមញ្ញ​ធម្មតា​ដូចដែល​ខ្ញុំ ​បានគិត​នោះឡើយ  វា​ទាមទា​នូវ​ការយកចិត្តទុកដាក់​របស់​មនុស្ស​ពីរ​ម្នាក់​ដែលមាន​បេះដូង​ ដូចគ្នា​ហ៊ាន​លះបង់​ពេលវេលា​នឹងអ្វីៗផ្សេងទៀត​ដើម្បី​ថែរក្សា​ស្នេហា​ឲ្យ​បាន​គង់​វង់។ ស្នេហា​ពិតជា​ត្រូវការ​ភាព​អំនត់​អត់ធ្មត់​ខ្ពស់  ការលើកលែង​នឹង​យោគយល់​គ្នា​ទៅវិញទៅមក  ការផ្តល់​ឲ្យ​គ្នា​នូវ​ភាពជឿជាក់  នឹង​ទំនាក់ទំនង​ល្អ  យល់​នូវ​អ្វីដែល​ស្នេហា​ត្រូវការ​គឺជា​សា​រះ​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ស្នេហា​មាន​ភាពរឹងមាំ។
នៅពេល​មានឱកាស​ល្អ​គួរតែបង្កើត​នូវ​អនុស្សា​វ​រ៏​យ៏​ ផ្អែមល្ហែមល្អៗជាមួយគ្នាឲ្យ​បាន​ច្រើន  វា​អាចជួយ​បង្កើន​នឹង​ថែទាំ​ស្នេហា​ឲ្យ​រឹតតែ​មាំមួន។  ស្នេហា​គឺជា​ថាមពល​ន័យ​ធម្មជាតិ​ដែល​អាចធ្វើ​ឲ្យ​បេះដូង​មនុស្ស​ញាប់​ញ័រ​ កន្ត្រាក់​អារ​ម្ម​ណ៏​ភ្លឹក​ភ្លាំង​ប​ង្វ​ក់​ស្មារតី​ឲ្យ​លិចលង់​ទៅក្នុង​ជិវិត​ដែល​មានតែ​ស្នាមញញឹម​រៀងរាល់​ព្រឹក​ព្រលឹម​ខ្ញុំ​ភ្ញាក់ឡើង​ដោយ​គ្មាន ​ភាព​សៅ​ម្មង ខ្ញុំ​ភ្ញាក់ឡើង​ដោយ​ក្តី​ពេញចិត្ត​រីករាយ​នឹង​មើលឃើញ​ផ្ទៃមេឃ​ព​ណ៏​ក្រហម​ ស្រទុំ​លាយឡំ​ជាមួយ​សំលេង​ចាប​ស្រែក​ខ្ញៀវខ្ញា នៅក្នុងពេល​តែមួយ​ខ្ញុំ​ក៏បាន​ក្រលេកមើល​ទៅក្នុង​កញ្ចក់​​កុំព្យូ​ទ័​រ​ដែល​ បាន​ពាំនាំ​ជាមួយ​សារ​នឹង​ក្តី​ស្រលាញ់​របស់​បុរស​ម្នាក់​ដែលជា​មូលហេតុ​ តែមួយគត់​ដែលធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ឡើង​ដោយមាន​សេចក្តីសុខ (អូន​ភ្ញាក់​ហើយ​ឬ​នៅ?) ពាក្យ​ខ្លី​តែ​មានន័យ​គ្រប់គ្រាន់​ដែល​អាចធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​ពេញចិត្ត​ពេញ ​មួយថ្ងៃ​ហើយ​ខ្ញុំ​នឹង​តប​ទៅវិញ​ដោយ​ក្តី​ស្រលាញ់  (ភ្ញាក់​​ហើយ​..បង​កំពុង​ធ្វើ​អ្វី​នឹង?) សារ​ក៏​ចេះតែ​បន្ត​ផ្ញើ​ត្រលប់​ទៅមក​ដោយ​សេចក្តី​យក​ចិត្ត​ទុកដាក់​នឹង​ការ​ថ្នាក់ថ្នម​បង្ហាញ​ឲ្យ​ឃើញ​នូវ​ក្តី​ស្រលាញ់​ចំពោះ​គ្នា​ទៅវិញទៅមក។
ខ្ញុំ​យល់ថា​ជីវិត​ស្នេហា​របស់ខ្ញុំ​ត្រឹមតែ​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ ហើយ​ក្នុងការ​រស់នៅ​របស់​នា​រី​ម្នាក់​នេះ  ប៉ុន្តែ​ជាក់ស្តែង​មិន​ដូច្នេះ​ទេ  ក៏​ព្រោះតែ​ជិ​វ​ភាព​រស់នៅ​ប្រចាំថ្ងៃ​ពុំមែន​ត្រូវការ​តែ​ស្នេហា​មួយ​មុខ​ នោះ​គឺ​គ្រប់គ្រាន់​ពេញ​លេញ​នោះទេ  យើង​ត្រូវ​បែងចែក​ពេលវេលា​សំរាប់​បំពេញ​កាតព្វកិច្ចផ្សេងៗទៀត ដែល​ទាញយក​ពេល​​វេលា​មួយចំនួនធំ​ពី​ការ​ថ្នាក់ថ្នម​សេចក្តីស្នេហា​នេះ  ដូច្នេះ​ស្នេហា​ត្រូវការ​ជំនឿ​ដ៏​រឹងមាំ​គឺ​ភាពជឿជាក់​នឹង​ស្មោះ​ត្រង់​ ចំពោះ​គ្នា​ទៅវិញទៅមក។  ពេលវេលា​ពិតជា​ធ្វើបាប​មនុស្ស​ពីរ​នាក់​ដែល​ស្រលាញ់គ្នា​មែន ក្តី​រំពឹងទុក​គំរោង​នៃ​អនាគត​នឹង​សន្យា​រាប់ពាន់​ពាក្យ​កំពុង​ទទឹង​រង់ចាំ​ទាំង​តក់​ត្រ​ហល់។
ថ្ងៃ​នៃ​អនាគត  ថ្ងៃ​ដែល​យើង​បាន​​ជួបគ្នា​ម្តងទៀត  អូន​មាន​ជំនឿ​ជឿជាក់ថា​យើង​នឹងមិន​នៅ​ឆ្ងាយ​ពីគ្នា​ទៀត​ទេ  យើង​នឹង​សាង​គ្រួសារ​មួយ​ដោយ​ខ្លួនឯង  យើង​នឹង​ផ្តល់​សេចក្តីស្រលាញ់​នឹង​សុភមង្គល​ចំពោះ​គ្នា​រហូត​តទៅ។
ស្នេហាដូចគ្នានិយមន័យផ្សេងគ្នា ស្នេហាដូចគ្នានិយមន័យផ្សេងគ្នា Reviewed by PHUM on June 07, 2019 Rating: 5

No comments:

ស្នេហាដូចគ្នានិយមន័យផ្សេងគ្នា - PHUM KHJOM
Powered by Blogger.