ផលវិបាកនៃវិបត្តិស្នេហា

នេះ ​ជា​រឿង​រ៉ាវ​​ពិត​នៃ​ស្នេហា​មួយ​​រវាង​មិត្ត​ភក្តិ​របស់​ខ្ញុំ ជាមួយ​មិត្ត​ស្រី​របស់​គាត់​ដែល​មាន​ទំនាស់​ហើយ​បាន​ឈាន​ដល់​ការ​បែក​បាក់​ ថែម​ទៀត​ផង គាត់​បាន​សរសេរ​វា​អត្ថបទ​បង្ហាញ​នៅ​លើ​ទំព័រ Facebook ដើម្បី​ជា​បទ​ពិសោធន៍​សម្រាប់​មិត្ត​យុវវ័យ​សូម​អាន​ដូច​តទៅ៖
ផលវិបាកនៃវិបត្តិស្នេហា
Add caption
 
លើ​លោក​យើង​នេះ​មិនមាន​អ្នកណាម្នាក់​គេចផុត​ទេពី ការពិបាក​ចិត្ត ទាំង​ផ្លូវកាយ​នឹង​ផ្លូវចិត្ត តែ​បញ្ហា​ទាំងនោះ​គឺ​យើង​អាច​ដោះស្រាយបាន អ្វី​ក៏ដោយ​តោង​តែមាន​ដំណោះស្រាយ ។ វិបត្តិ​ផ្លូវចិត្ត​ប៉ះពាល់​យ៉ាង ខ្លាំង​ដល់​រាងកាយ របស់​យើង ដូច​ជាមាន​វិបត្តិ​ស្នេហា ពិបាកចិត្ត​មិន​ញ៉ាំ​បាយ ឫ​ដេក​មិន​លក់​ជាដើម ដែលជា​ហេតុ​ឱ្យ​រាង​​​កាយ​យើង​ខ្សោយ ច្នេះ​ទេ កាលណា​ដែល​វិបត្តិ​ស្នេហា​នេះ​កើតឡើង​ហើយ យើង​ត្រូវតែ​ដោះស្រាយ តើ​បញ្ហា​ចំបង​នោះ​ជា​អ្វីដែល បណ្តា​យឱ្យ​អ្នក​ទាំងពីរ​បែក​គ្នា ? បើសិនជា​ការដោះស្រាយ នោះ​មិន​ចុះសម្រុង​គ្នា​ទេ ឫ​មួយ​ក៏​មិនមាន​ចំណុចរួម​ដែល​ធ្វើឱ្យ​អ្នក​ទាំងពីរ ត្រូវ​គ្នា​ទេ ដំណោះស្រាយ​ទី​ពីរ គឺ​មានតែ​សម្រេចចិត្ត​ដក​សេចក្តី​ស្រឡាញ់​ពី​នាង សួរថា​តើ​ការដក​សេចក្តីស្រឡាញ់​នោះ​យូរ​ប៉ុណ្ណា​ដែរ? នេះ​វា​អាស្រ័យ​នឹង​ការស្រឡាញ់ ដែល​អ្នកមាន​ចំពោះ​នាង អាច​យូរ​ឫ​ឆាប់​អាស្រ័យ​លើ រូបអ្នក​ផ្ទាល់ បើសិនជា​មូលហេតុ​ដែល​ញ៉ាំងឱ្យ អ្នក​ទាំងពី​បែក​គ្នា ដោយ​សម​ហេតុផល បានន័យថា រវាង​អ្នក​ទាំងពីរ​មានចិត្ត មិនសូវ​ចុះសម្រុង​គ្នា ឫ​មួយ​តែងតែ​មានគំនិត​ផ្សេងគ្នា ដូច្នេះ​បើ​អ្នក​បន្ត​រស់នៅ​ជាមួយគ្នា ក៏​គង់​តែមាន​បញ្ហា កើតឡើង​ថ្ងៃក្រោយ ឫ​បែកបាក់​ដដែល​ទេ ។ បញ្ហា​ផ្លូវចិត្ត​នេះ​កើតឡើង​គ្រប់​មនុស្ស​ទូទៅ ក្មេង ចាស់ មាន ក្រ គឺ​គ្រប់​ស្រទាប់វណ្ណៈ ។
មាន​អ្នកខ្លះ ព្រោះតែ​បែកបាក់​ស្ន​ហា រហូតដល់​ទៅ​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វារ ថ្មី​នេះ​ក៏​នៅតែ​កើតមានឡើង តាម​ទិន្នន័យ​ក្នុង​មួយឆ្នាំ មាន​រហូតដល់ ៣០ ទៅ ៤០ នាក់ ។ អ្នកខ្លះ​សំណាង​ក៏​ត្រូវគេ​ស្រង់​ទាន់ពេលវេលា អ្នក​ទាំងនោះ​គឺ​ទៅ​ស្លាប់ ដើម្បី​បញ្ឈឺចិត្ត អ្នក​ខ្លួន​ស្រឡាញ់​ដែល​នៅរស់ សួរថា តើ​ធ្វើ​នេះ​បាន​ប្រយោជន៍​អ្វី ក្រៅ​អំពី​ខ្លួនឯង​ស្លាប់បាត់​ទៅហើយនោះ ដូច្នេះ​មិនត្រូវ​ស្រឡាញ់​អ្នកដទៃ​ជាង​ខ្លួនឯង​នោះទេ ។
ជា​បទពិសោធន៍​របស់​ខ្ញុំ ពេល​ដែលមាន​វិបត្តិ​ផ្លូវចិត្ត​នេះ​មាន​ឡើង ខ្ញុំ​មិនដឹង​ដោះស្រាយ របៀប​ណា​ទេ ជួនកាល​យើង មិនមាន​ឱកាស​ក្នុងការ​បកស្រាយ ដូចជា​តេ​ទៅ​មិន​ទទួល ឫ​ផ្ញើ​សារ​មិន​តប​ជាដើម មូលហេតុ ដែល​កើតឡើង​ហើយ នៅ​មិនមាន​ដំណោះស្រាយ ធ្វើឱ្យ​ចិត្ត​ខ្ញុំ នៅ​មិន​ស្ងប់ រហូត​មិន​ញ៉ាំ​បាយ ឫ​ក៏​ដេក​មិន​លក់ ព្រោះតែ​អារម្មណ៍​បាត់បង់​មនុស្ស ស្រឡាញ់ តែ​អ្វីដែល​ខ្ញុំ​ធ្វើ​នេះ មិនបាន​ធ្វើឱ្យ​នាង អាណិត​ឫ​ក៏​ត្រលប់មក​ស្រឡាញ់​ខ្ញុំ​ទេ ព្រោះនេះ​មិនមែនជា​ដំ​ស្រាយ​ដ៏​ត្រឹមត្រូវ​នៅឡើយ ។ មាន​មិត្ត​ភ័ក្តិ​ខ្ញុំ​មួយចំនួន បបួល​ខ្ញុំ​ទៅ ផឹក ដើម្បី​បាត់​អំពី​ទុក្ខ​នេះ តែ​ខ្ញុំ​ប្រកែក​មិន​ទៅនោះ​ទេ ព្រោះ​ក្រោយពី​ផឹក ហើយ​គឺ​ទុក្ខ​នោះ​មិនបាន​រំសាយ​ទេ ទុក្ខ​នៅតែមាន ដោយសារ​មិនមាន​ដំណោះស្រាយ ។ រឿង​ខ្ញុំ​បាន​ដោះស្រាយ​ជាមួយ​នាង​រួចរាល់​ហើយ តែ​យ៉ាងណា​យើង​ទាំងពីរ មិនមាន​ដំណោះស្រាយ រួម​ដើម្បី​បន្ត ជីវិត​ស្ន​ហា​នេះ​បានទេ គឺ​នាង​មិនអាច​ទទួលបាន​នូវ​អ្វីដែល​ខ្ញុំ​បានធ្វើ​ទៅលើ​រូបនាង ហើយ​នាង​ប្រាប់​ខ្ញុ្ំ​ថា គឺ​នាង​ទទួលយក​ខ្ញុំ​អត់​បាន ។
ដំណាក់កាល​បន្ទាប់ គឺ​ខ្ញុំ​មានតែ​ដកចិត្ត​ស្រឡាញ់​ពី​នាង​ចេញ ដើម្បី​កុំ​ឲ្យ​មានទុក្ខ ឫ​វិបត្តិ​ផ្លូវចិត្ត​នេះ​កាន់តែ​យូរ​ទៅ អាច​បណ្តាលឱ្យ​បាត់បង់​ស្មារតី ឫ​បណ្តាលឱ្យ វិកល​ច​រិ​ក​ក៏​ថា​បាន​បើ​មិន​ព្យាបាល​ទាន់ពេល​នោះទេ ។ សួរថា​តើ​ខ្ញុំ​ប្រើ​រយ:ពេល​ប៉ុណ្ណា ដើម្បី​ភ្លេច​នាង សេចក្តីស្រឡាញ់​ខ្ញុំ​មាន​ជាង​មួយឆ្នាំ​ហើយ ដូចនេះ​ប្រហែលជា​ខ្ញុំ​ត្រូវ​ចំណាយពេល​យូរ ដើម្បី​បំភ្លេច​មនុស្ស​ខ្ញុំ​ស្រឡាញ់ ។ ខ្ញុំ​នៅតែ​ស្រឡាញ់​នាង តែ​មិនមាន​វាសនា ៕
ផលវិបាកនៃវិបត្តិស្នេហា ផលវិបាកនៃវិបត្តិស្នេហា Reviewed by PHUM on June 07, 2019 Rating: 5

No comments:

ផលវិបាកនៃវិបត្តិស្នេហា - PHUM KHJOM
Powered by Blogger.