គ្រូបង្វឹក U18 វៀតណាមស្រក់ទឹកភ្នែកសោកស្តាយ និងលាលែងពីតំណែងក្រោយចាញ់ U18កម្ពុជា 2-1 វៀតណាម
ប្រិយមិត្តដែលនិយមតាមដានកីឡាបាល់ទាត់ប្រហែលជាបានដឹងថាក្រុមកីឡាករបាល់ទាត់កម្ពុជាU18 បានប្រកួតក្នុងព្រឹត្តិការណ៍ AFF U18 Championship។ក្នុងនោះដែរU18 របស់កម្ពុជាបានយកជ័យជំនេះលើU18 របស់វៀតណាមដូចកាលដែលកម្ពុជាបានយកឈ្នះគ្រាប់បាលថៃចំនួន3គ្រាប់គឺកម្ពុជា 4-3ថៃ។ខណៈពេលដែល សៀង ចន្ធា បានទាត់បញ្ចូលគ្រាប់បាលប៉ើងសំណាញ់អ្នកចំាទីរៀតណាមនៅជុំទី2នាទីទី50និងការទាត់បញ្ចូលទីរបស់ ធី លាង នៅនាទី95 បញ្ចប់ការប្រកួត ធ្វើ៌អោយគ្រូបង្វឹកU18 របស់វៀតណាមមានការសោកស្តាយយ៉ាងខ្លាំង។
លោក Hoang Anh Tuan បានប្រកាសលាឈប់ពីតំណែងនៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី15ខែសីហា នេះ ភ្លាមៗក្រោយចាញ់ U18 កម្ពុជា 1ទល់នឹង2 ក្នុងពូល B នៃព្រឹត្តិការណ៍ AFF U18 Championship។ ឆ្លងកាត់ការប្រកួត៥លើក ក្រុមវៀតណាមដែលជាម្ចាស់ផ្ទះបញ្ចប់នៅលេខ3ក្នុងពូល អស់ឱកាសទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយកម្ពុជា, ថៃ និងសិង្ហបុរី។ក្រុមឡើងវគ្គបន្ត គឺ ពូល A មានឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ខណៈពូល B គឺអូស្ត្រាលី និងម៉ាឡេស៊ី។
សូមបញ្ជក់ផងដែរថា ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កីឡាបាល់ទាត់កម្ពុជានៅថ្ងៃនេះ ដោយក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម18ឆ្នាំ បានយកឈ្នះវៀតណាមជាម្ចាស់ផ្ទះក្នុងលទ្ធផល 2-1 ក្នុងព្រឹត្តិការណ៍ពានរង្វាន់យុវជនអាយុក្រោម18ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ2019។
គ្រូបង្វឹក U18 វៀតណាមស្រក់ទឹកភ្នែកសោកស្តាយ និងលាលែងពីតំណែងក្រោយចាញ់ U18កម្ពុជា 2-1 វៀតណាម
Reviewed by PHUM
on
August 15, 2019
Rating:
No comments:
Post a Comment